អាណិតណាស់ !!! ទារក ០១ នាក់ អាយុ ០៧ ខែនៅច្បារអំពៅ ត្រូវបានតេស្ត រកឃើញ វិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលជូនដំណឹងករណីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ០៣ នាក់ទៀតរួមទាំង ទារកអាយុទើប ០៧ ខែ ដែលមានអាស័យដ្ឋាននៅច្បារអំពៅ ដែលមានការ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ការតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពីថ្ងៃ ២៩-៣០វិច្ឆិកា សរុបមានចំនួន ៤ ៨៦៩ នាក់ មានវិជ្ជមាន ១៧ នាក់ និង ៤ ៨៥២ អវិជ្ជមាន៕គិតត្រឹមថ្ងៃទី១ ខែធ្នូនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ចំនួន៣២៦នាក់ ក្នុងនោះជាសះស្បើយ៣០៤នាក់ និងគ្មានករណីស្លាប់ទេ។
សូមអានសេចក្តី ប្រកាស ខាងក្រោម ៖