ពិតជាល្អណាស់ !!! រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវ សូមកុំឱ្យម្ចាស់ភោជនីយដ្ឋាន សម្អាងការ ចុងភៅ ភេសជ្ជៈ ទាមទារលុយកក់ពីម្ចាស់កម្មវិធី ដោយសារតែ…
តាមសេចក្ដីអំពាវនាវមួយចេញដោយរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១ ធ្នូ ២០២០ សូមអំពាវនាវដល់ម្ចាស់មជ្ឈមណ្ឌលអគារ ម្ចាស់ភោជនីយដ្ឋាន សម្អាងការ ចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចជាក្រុមហ៊ុន ឬអាជីវករដែលផ្ដល់សេវាកម្មផ្សេងៗដល់ម្ចាស់រៀបចំកម្មវិធីទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នៅរាជធានីភ្នំពេញ ៕ ដើម្បីលម្អិតសូមមើលសេចក្ដីអំពាវនាវដូចខាងក្រោមនេះ៖