ដំណឹង ល្អ»»» អង់គ្លេសបានក្លាយជាប្រទេសលើកដំបូងគេនៅលើពិភពលោក អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19

នៅថ្ងៃពុធនេះ អង់គ្លេសបានក្លាយជាប្រទេសលើកដំបូងគេនៅលើពិភពលោក អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតរួមគ្នាដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech ហើយពួកគេនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ។