កុំយល់​​​ច្រលំ !​​​!​​​​!​​​ ផ្អា​​ក​​​តែភ្នំ​​​ពេញ និងសៀម​​​​រាបទេ ២៣ខេត្តក្រុ​​​​ងផ្សេង​ ទៀតនៅតែ​​អនុវ​​​ត្តន៍ដដែល

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបា​​​លជាតិទទួលការងារ​​ចរា​​ចរណ៍ និងសណ្ដាប់ ធ្នាប់សា​​​​​ធារណៈ ក៏បានបញ្ជាក់ឲ្យដឹង​​ថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​​​​ការនគរបាលជាតិ បា​​​នដា​​ក់បទបញ្ជាឲ្យកម្លាំងជំនា​​ញគ្រប់គោលដៅនៃការត្រួត​​ពិនិត្យការអនុវត្តច្បាប់សី្តពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋា​​ននគរបា​​លរា​​ជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវផ្អាកប្រតិ​​បត្តិការរយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ខែ ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។

ហើយចំពោះខេត្ត-ក្រុងផ្សេងទៀត ត្រូវបន្តត្រួតពិនិត្យ ការអនុវត្ត​​ច្បាប់ស្តីពីចរាចរណ៍​​​ផ្លូវគោកដូចធម្មតា ក្នុងស្មារតីបង្ការកូវីដ១៩ជា​​និច្ច។ ដោ​​យហេតុតែ មានបងប្អូនមួយចំនួនបា​​នជជែកដេ​​​ញដោល និងបានផុសដើម្បីឲ្យមានការយ​​ល់ច្រឡំ នៅក្នុងបណ្តាញ​​សង្គម ទាក់ទងទៅនិងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ត្រូវផ្អាកប្រតិ​​បត្តិកា​ររ​​យះពេល១៥ថ្ងៃ ។

ប្រភព៖ ការពិត GCNP