ឪពុកម្តាយ គ្រប់រូប ត្រូវដឹង ! បងស្រីផ្តាំទៅម្តាយគ្រប់រូប សូមកុំឲកូនអ្នកមើល ទូរស័ព្ទ តាំងពីតូចក្រូចឆ្មារព្រោះវាបណ្តាលអោយ….

ហ្វេសបុក៖ នៅក្នុងថ្ថៃនេះ បងស្រីម្នាក់បានចែករំលែកនូវ បទពិសោធន៏ ផ្ទាល់ខ្លួន ដែល កូន របស់ គាត់ ទទួលបាន ផលអវិជ្ជមាន ជាខ្លាំង ចំពោះ ការដែល ឲកូនមើល ទូរស័ព្ទ តាំងពីតូចក្រូចឆ្មារ ដែលបណ្តាល អោយមានផលប៉ះ ពាល់ការលូតលាស់ របស់ក្មេងជាខ្លាំង ។ បង ស្រី Morokot King បាន បង្ហោះថា ៉ប្រសិនបើម៉ាក់អាចត្រលប់ពេលវេលាថយក្រោយបាន ម៉ាក់មិនអោយកូនមើលទូរស័ព្ទតាំងពីមិនទាន់ដឹងក្តីទេ ម៉ាក់សោកស្តាយណាស់ ម៉ាក់ចង់ឃើញកូនជាក្មេងធម្មតាដូចគេដូចអែង ម៉ាក់ច្រណែន 😔 ម៉ាក់ច្រណែនគេដែលមានកូនប្រកតី ចេះស្ដាប់បង្គាប់ ចេះស្តាប់ហេតុផល មិនខឹងបោកប្រាស់ខ្ទិចខ្ទីអស់ក្នុងផ្ទះ តែពេលនេះវាហួសពេលហើយ កូនខ្ញុំជាកូនរបស់YouTube និយាយអ្វី ធ្វើអ្វីតាមYouTube គាត់ស្រលាញ់YouTube ជាងម៉ាក់ និងប៉ាទៀត ពេលនេះម៉ោងនេះសុំបីតែទឹកភ្នែកក៏ហូរលែងចេញដែរ មានតែបន្លប់សតិអារម្មណ៍ខ្លួនឯងថាកូនម៉ាក់គ្រាន់តែយឺតក្នុងការលូតលាស់ខ្លាំងប៉ុណ្ណោះ តើមានអ្នកណាយល់អារម្មណ៍ពេលឃើញកូនខ្លួនឯងគ្មានគេលេងជាមួយ ហើយទៅនិយាយលេងជាមួយគេ គេថាមិនដឹងនិយាយស្អីគេមិនយល់ ម៉ាក់ឈឺឆាប់ជាងគេយកដំបងមកវ៉ៃម៉ាក់ទៅទៀត ខ្ញុំសូមផ្តាំទៅម្តាយគ្រប់រូបសូមកុំឲកូនអ្នកមើលទូរស័ព្ទតាំងពីតូចក្រូចឆ្មារ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំយកតម្រាប់តាមខ្ញុំ ហើយជៀសវាងវិប្បដិសារីអស់មួយជីវិតដូចគ្រួរសារខ្ញុំ ។  ៉។