អ្នកលេង Facebook ស្វះស្វែងរកទាល់តែឃើញ អ្នកទារចំណងដៃពី បុរសរត់ ផាស់អេប
គណនី Facebook មួយឈ្មោះថា Chiva Vann Vorawatt បានបើកបង្ហាញរឿងរ៉ាវមួយ ដែលរូបគេអះអាងមនុស្សដទៃទៀតអាចនឹងមិនដែលជួបនិងមិនដែលឮ និងដើម្បីទុកជាមេរៀនកុំឲ្យជួបប្រទះដូចរូបលោក។ការបង្ហោះទាំងមូលមានអត្ថន័យដូចខាងក្រោមនេះ ៖
“ពីខ្ញុំអ្នករត់ផាសអាប់បង់រំលោះ។ ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើង កុំឲ្យជួបប្រទះដូចខ្ញុំ។ ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chat រួចហើយ នៅឡើយគេមិនយោគយល់ នឹងលើកលែង ទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ (ថ្ងៃទី 29 វិច្ឆិកា 2020) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ។ ប៉ុន្មានថ្ងៃបន្ទាប់ សារមកពីគូស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ 2017 របស់គាត់ទាំងពីរនាក់ 30$ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។
រឿងរ៉ាវទារចំណងដៃនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គម Facebook។ ហើយទោះបីជាបុរសខាងលើមិនបានបង្ហាញឈ្មោះអ្នកដែលបានទារថ្លៃចំណងដៃ ក៏មានអ្នកប្រើប្រាស់ Facebook អាចស្វះស្វែងរកឈ្មោះបុគ្គលដែលបានទារថ្លៃចំណងដៃនោះបានផងដែរ៕ ទស្សនារូបភាពខាងក្រោម ៖