ពិតជាច្រើនណាស់ »» លោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានត្រៀមថវិការ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណាយធ្វេីត្រីប្រហុកឆ្នំា២០២០នេះ

លោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ធ្វើត្រីប្រហុកថ្ងៃទី២ត្រូវនឹងថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះបានចំនួន១២តោន៤០០គីឡូក្រាម រយៈពេល២ថ្ងៃធ្វើបានចំនួនលេីសពី២៤តោនហេីយ ក្នុងគំរោង១៥០តោនអាចលេីសឬខ្វះអាស្រ័យលើការចាប់ត្រីបាន ថ្ងៃនេះត្រាំទឹកសាបស្អែកម៉ោង១០ព្រឹក យកសាច់ត្រីដែលស្រង់ផ្អាប់មួយយប់មុនមកប្រឡាក់អំបិល ព្រមទាំងត្រៀមពាងអុងចំនួន១៥០ពាងសម្រាប់ញាត់ចូល ដើម្បីរក្សាទុករយៈពេល០១ឆ្នាំទេីបអាចយកមកបរិភោគបាន សូមបញ្ជាក់ថាលោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានត្រៀមថវិការ ចំនួន៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ចំណាយធ្វេីត្រីប្រហុកឆ្នំា២០២០នេះ ។