ចេញមកហើយ!!! នេះជាលទ្ធផលធ្វើតេស្តកូវីដ ១៩ បុគ្គលិកទាំងអស់នៅឱសថស្ថានចន្ទពេញវង់

តាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ឱសថស្ថាន ចន្ទពេញវង់ បានឱ្យដឹងថា លទ្ធផលតេស្តមេរោគកូវីត១៩ នៃសំណាករបស់បុគ្គលិក នៅក្នុងឱសថស្ថានច័ន្ទពេញវង់ សាខាអូឡាំពិចត្រូវបានរកឃើញថាអវិជ្ជមានទាំងអស់ ។

“លទ្ធផលតេស្តមេរោគកូវីត១៩ នៃសំណាករបស់បុគ្គលិក នៅក្នុង ឱសថស្ថានច័ន្ទពេញវង់ សាខាអូឡាំពិចត្រូវបានរកឃើញថាអវិជ្ជមានទាំងអស់ ដោយពួកយើងបានអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងឱសថស្ថានរបស់យើងខ្ញុំទទួលបានការសម្អាតមេរោគទាំងបរិវេណខាងក្នុងនិងក្រៅបានស្អាត និងរៀបរយ។ យើងខ្ញុំទាំងអស់គ្នាកំពុងតែត្រៀមខ្លួន ដើម្បីបើកដំណើរការទៅតាមការណែនាំនាពេលខាងមុននេះ សូមពុកម៉ែ បងប្អូនទាំងអស់គ្នាបន្តថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមគ្នាទប់ស្កាត់ជម្ញឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល  សូមអរគុណ សូមជូនពរឲ្យពុកម៉ែ បងប្អូនមានសុខភាពល្អ”