ស្រីស្អាត ខំចំណាយលុយ​ប៉ាវគេចូលហូបស៊ុប​ ផឹកស្រា​ ក្នុងឱកាសថ្ងៃខួបកំណេីតខ្លួន​ តែបែរជាជួបមនុស្សបោកប្រាស់​ បញ្ច្រកស្រានាងរហូតសន្លប់ ហើយបាន….

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត នៅស៊ុបចង្កាក់ រួចបន្តចូលផឹក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហេីយផឹកស៊ីចប់​ នារី២នាក់នោះ​ បានហៅកង់បីឥណ្ឌា គ្រានាងឡេីងជិះចេញទៅទាំងមានសភាពស្រឹងទន់ខ្លួនបាត់បង់ស្មារតី ហេីតពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ​ បានចុះពីកង់បី ទុកអោយនាងនៅម្នាក់ឯង​និយាយ​រវេីរវាយថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បាលវិលមុខ ដឹកចុះដឹកឡេីងនាងដូចជាស្វាង ហើយបានប្រាប់ថាបាត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿង និងលុយជាង២៨០០ដុល្លារ​ នៅសល់តែ៧០០ដុល្លារ​ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។
លុះពេលក្រុមការងារហង្សតូចសួរនាំដឹងរឿង​ ក៏អោយកង់បីឥណ្ឌាដឹកនាងមក​ហាងស៊ុប​ ក្នុងហាង “ផាំ ឃីន PK” ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់​ ដេីម្បីសួរនាំអ្នកធ្វេីការ​ទីនោះ​ប្រាប់ថា​ នាងពិតជាបានមកហាងជាមួយមនុស្សស្រី២នាក់ទៀតពិតមែន​ តែមិនដឹងថា​ ទូរស័ព្ទរបស់នាង​ បាត់នៅឯណានោះទេ​ ហេីយនាងក៏ឡេីងជិះកង់បី​ បន្តដំណេីរទៅស្នាក់ការប៉ុស្តិ៍​ទន្លេបាសាក់​ស្រែកទ្រហោយំ​ ព្រោះតែស្ដាយទឹកចិត្តដែលខំចំណាយលុយ​ប៉ាវគេចូលហូបអាហារ​ ហូបស៊ុប​ ផឹកស្រា​ ក្នុងឱកាសថ្ងៃខួបកំណេីតខ្លួន​ តែបែរជាជួបមនុស្សបោកប្រាស់​ បញ្ច្រកស្រាឲ្យនាងសន្លប់តែឯងហេីយ​ លួចយកទូរស័ព្ទនិងលុយរបស់នាង​បែបនេះទៅវិញ​ ។

បន្ទាប់ពីយំរៀបរាប់ហេីយ​ នាងបានសុំអោយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់​ ជួយអន្តរាគមន៍នាងផង តែដោយមេីលឃេីញ​ស្ថានភាព​នាង​ដេីរទប់ខ្លួនមិនចង់ជាប់ផងនោះ ទេីបសមត្ថកិច្ចបានប្រាប់អោយនាង ត្រលប់ទៅផ្ទះសម្រាកសិន​ រងចាំស្អែកចាំមកដាក់ពាក្យបណ្ដឹងវិញក៏បាន​ តែនាងថា​ ចាំដល់ពេលណាទៀត​ បេីគេយកទូរស័ព្ទនិងលុយរបស់នាងទៅហេីយ​ ហេីយក៏ឡេីងកង់បីឥណ្ឌា​ ជិះចេញពីស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ទៅ​ ដោយមិនពេញចិត្ត​ ។
សង្ឃឹមថា​នាងនឹងត្រលប់មកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ច​ ធ្វេីការស្រាវជ្រាវ​រកមុខនារី២នាក់នោះ​ មកសួរនាំអោយខានតែបាន​ ទោះមិនបានធ្វេី​ ឬបានធ្វេីក៏ដោយ​ ។#ព័ត៌មានបឋម