ថែរក្សាសុខភាពផង!!! ត្រៀមអាវ រងា អោយហើយទៅ ចំពោះអ្នករស់នៅ តំបន់ទាំងនេះ …..

ខេត្តមួយចំនួន នឹងចាប់ផ្តើម​​ចុះ​ត្រជាក់ ជាអន្លើរ ព្រោះ​តែ​ការទទួលរង ឥទ្ធិព​ល​​នៃ​​សម្ពា​ធ ខ្យល់ពី ​ភាគខា​​​ងជើង នៃប្រទេសចិន និងខ្យល់មូសុងឥ្ឍសាន​​​ខ្សោយ នេះ បើយោ​ងតាម ក្រ​សួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយកាលពីថ្ងែទី ១៧ ខែវិច្ឆិកា ឆ្នាំ២​០២០ ។

+សម្រាប់ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់​​រាប​​ឥ្ឍសាន ៖ សីតុណ្ហភាព អប្បបរមា ពី ២១-២៣អង្សាសេ និង សីតុណ្ហភាព ជាអតិបរមា ពី ២៨-៣០អង្សាសេ។

+សម្រាប់តំបន់មា​ត់សុមទ្រ​​​វិញ សីតុ​ណ្ហភាព ជា​អប្បបរមា ពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាព​​អតិ​បរមា ពី ២៨-៣០អង្សាសេ។

+សម្រាប់ខេត្ត ដែលនៅ​តា​មតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព ជាអប្បបរមា ពី ២២-២៤ អង្សាសេ និងសី​​តុណ្ហភាព ជាអតិបរមា ពី ២៩-៣​​១អង្សាសេ។

ដូចនេះ សូមអ្នក​​រស់​នៅ បណ្តាខេត្ត ជាប់ជួរភ្នំ​​ដងរែក និងខ្ពង់រាបឥ្ឍសាន សូមត្រៀមអាវ រងា និង ថែរក្សាសុខ​​​ភា​ពផង ជាពិសេស ចំពោះ ម​​នុស្សចាស់ និង កូនក្មេង ៕

សូមអានសេចក្តី ប្រកាស ៖