មានសង្ឃឹមហើយ បងប្អូន !!! ក្រុមហ៊ុនធំមួយ សន្យាទិញ ស្វាយកែវរមៀតពីកសិករ និង លក់ ទៅប្រទេសចិន…
មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយ លោកអភិបាលក្រុងសំរោង និងក្រុមហ៊ុន MangoThom បានដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការងាររៀបចំលក្ខខ័ណ្ឌ ចុះកិច្ចសន្យា ទិញ លក់ ស្វាយកែវរមៀត ជាមួយក្រុមកសិករ ម្ចាស់ចំការ ស្វាយកែវរមៀត ជាលទ្ធផលគឺ៖
+បានបង្ហាញកសិករយល់ដឹងពីលក្ខខ័ណ្ឌក្នុងការ អនុវត្តកសិកម្មល្អ ដើម្បីនាំស្វាយទៅលក់នៅប្រទេសចិន
+បណ្តុះបណ្តាលពីការអនុវត្តន៍កសិកម្មល្អ CAM-GAP និងបន្តចុះបញ្ជីចំការជំហ៊ានទី១ ដល់កសិករ ៤២រូប
+ក្រុមការងារនឹងចុះទៅវាយតម្លៃ ចំការក្រោយ២សប្តាហ៍ ទុកពេលអោយកសិករ ដែលបានយល់ដឹងពី CAM-GAP រៀបចំសំអាតចំការ អោយបានស្អាត និងសហការផ្តល់ព័តមាន ។
ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ