មើលវីដេអូ ហើយ សែនអាណិតលោកយាយណាស់ !!! គ្មានកូនចៅសាច់បងប្អូន រស់រាល់ថ្ងៃរំពឹងដេីរសុំទានគេតាមភូមិតាមផ្សារមកចិញ្ចឹមខ្លួន មិនដឹងថាត្រូវរស់នៅបានយូរប៉ុណ្ណា….

រឿងរ៉ាវ ដ៏កំសត់របស់ យាយមួយរូប បានធ្វើអោយ អ្នកលេង ហ្វេសបុកជាច្រើនរំជួលចិត្តជាខ្លាំង ដោយសារ លោកយាយ គ្មានកូនចៅសាច់បងប្អូន រស់រាល់ថ្ងៃរំពឹងដេីរសុំទានគេតាមភូមិតាមផ្សារមកចិញ្ចឹមខ្លួន។ រឿងរ៉ាវនេះ ត្រូវបាន បង្ហោះឡើង ដោយ បងប្រុស Thoeun Pnn ដែលបានរៀបរាប់ថា ” ពុទ្ធោលោកយាយតេីត្រូវជួយបែបណា បេីគ្មានកូនចៅសាច់បងប្អូន រស់រាល់ថ្ងៃរំពឹងដេីរសុំទានគេតាមភូមិតាមផ្សារមកចិញ្ចឹមខ្លួន មិនដឹងថាត្រូវរស់នៅបានយូរប៉ុណ្ណា សង្ឃឹមថាបានហូបឆ្អែត ពិសារឆ្ងាញ់នៃជីវិតចុងក្រោយមួយនេះ អាចទាក់សួរពត៌មាននឹងជួយតាមខ្ញុំបាទបាន 0976667575 លោកយាយស្ថិតនៅភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ 🙏😢🙏សង្ឃឹមមានសប្បុរសជនជួយលោកយាយ🙏😢🙏 “។  ដូចនេះ សូមបងប្អូនមេត្តា ជួយគាត់ផង ៕