អាថ៌កំបាំង សក់ស្អាត !!! លោកយាយវ័យ ៧៥ ឆ្នាំម្នាក់នេះ គ្មានស្កូវសូម្បីតែមួយសរសៃលោកយាយវ័យ ៧៥ ឆ្នាំម្នាក់នេះ គ្មានស្កូវសូម្បីតែមួយសរសៃ…….(មានវីដេអូ)

បច្ចុប្បន្ននេះ​ មានមនុស្សជាច្រើន មានបញ្ហាសក់ស្កូវទាំងវ័យក្មេង ។ បើយោងតាមការស្រាវជ្រាវបានអោយ​ដឹងថា ភាពកង្វះនៃវីតាមីន B12 និង ហ្សែន គឺជាកត្តាដ៏សំខាន់ ដែលធ្វើអោយសក់ឆាប់ស្កូវ ។ ដូចគ្នានេះដែរ ក៏មានកត្តាផ្សេងទៀ​​តដូចជា កង្វះ រឺ ការមិនផលិត melanin ការបង្កើនការផលិតនៃ hydrogen peroxide អតុល្យភាពនៃអ័រម៉ូន ហើយនឹង​​​​​​ស្ត្រេស ជាដើម ។ដោយឡែកស្ត្រីចំណា​​​​ស់វ័យ ៧៥ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Modesta គាត់បានអះ​​អាងថា សក់របស់គាត់គ្មានស្កូវសូម្បីតែមួយសរសៃ ទោះគាត់អាយុច្រើនយ៉ាងនេះក៏ដោយ ។ បន្ទាប់ពី​​​​​​​​មានការអះ​​អាងដូច្នេះ ទើបបានជាបុរសម្នាក់ បានសម្រេចចិត្តទៅសម្ភា​​​​សន៍លោកយាយ អំពីអាថ៌កំបាំងមួយនេះ ។


 

លោកយាយ Modesta បាននិយាយ​​ប្រាប់ថា គាត់មិនដែលប្រើ​​​​សាប៊ូកក់សក់ ដែលគេល​​​​ក់នៅលើទីផ្សារ​នោះទេ ហើយគាត់ក៏មិនធ្លាប់លាបថ្នាំសក់ផ​​​​ងដែរ ។លោកយាយបានប្រាប់ថា ខ្ទិះដូង គឺជាសាប៊ូកក់សក់របស់គាត់ ហើយ ប្រេងដូង គឺជាថ្នាំបន្ទន់សក់របស់គាត់ ។ លោកយាយបានបន្ថែមថា គាត់មិនដែលប្រើសាប៊ូកក់សក់ទេ ហើយដូនតារបស់គាត់តាំងពីជំនាន់ដើមប្រើតែខ្ទិះដូង ដើម្បីកក់សក់រប​​​ស់ពួកគាត់ ហើយបន្ទាប់មកពួក​​គាត់ប្រើ ប្រេងដូង ដើម្បីលាបសក់ ។ លោកយាយ​​​កក់សក់រាល់ពីរថ្ងៃម្តង ។ គាត់បានចំរាញ់ខ្ទិះដូង និងប្រេងដូង​​ដោយខ្លួនគាត់ផ្ទាល់តែម្តង ៕
សូមទស្សនាវីដេ​​​អូខាងក្រោម៖